Saturday, October 12, 2024
Header Banner

ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប រយៈពេល៩ខែដើមឆ្នាំ២០២០នេះ កើតឡើងចំនួន៥០ ករណី និងស្លាប់មនុស្ស៥៧នាក់

សៀមរាប៖នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០នេះសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន៥០ករណី បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៥៧នាក់ ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ស្រាល ចំនួន១៥៦នាក់ ថយចុះជាងឆ្នាំមុន បើប្រៀបធៀបនិងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ករណីគ្រោះថ្នាក់មានមានចំនួន ៦៧ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦១ នាក់ និងរបួសធ្ងន់ស្រាល ចំនួន១៧៣នាក់។សមត្ថកិច្ចដដែលបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើង ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ ហើយភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកចំនួន៤ចំនួន រួមមាន ៖ ស្រុកជីក្រែង , ស្រុកសូទ្រនិគម,ស្រុកពួក និងស្រុកប្រាសាទបាគង ។ សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ្ទ បានប្រកាសថា ២០២០ ជាឆ្នាំត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ខណៈរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ មានអ្នកស្លាប់ជិត ២ពាន់នាក់។មហាជនលើកឡើងថា នៅខេត្តសៀមរាប មានពលរដ្ឋមួយចំនួននៅមិនទាន់ចេះច្បាប់ចរាចរណ៍ ហើយមកកាន់ចង្កូតម៉ូតូនិងរថយន្ត ដូច្នេះហើយទើបធ្វើឲ្យកត្តាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តនេះចេះតែកើតឡើងឥតឈប់៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម