Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជនបរទេសម្នាក់បានស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង នៅស្រុកពួក

សៀមរាប៖អាជ្ញាធរស្រុកពួកបានឲ្យដឹងថា បុរសជាកសិករ ជនជាតិថៃ ម្នាក់បានស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង បន្ទាប់ពី ជនរងគ្រោះដេកនៅវាលស្រែ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះនៅចំនុចវាលស្រែព្រៃរនាមត្រពាំងគង់ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប។អាជ្ញាធរបានបន្តឲ្យដឹងថា ជនបរទេសម្នាក់បានស្លាប់ មានឈ្មោះ JIKK RATHOK VIRAT ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAB២០៩៨០០០៤ មុខរបរ ធ្វើស្រែ ស្នាក់នៅផ្ទះជាមួយប្រពន្ធ(ខ្មែរ)ស្ថិតនៅភូមិ ស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។យោងតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។បច្ចុប្បន្នសាកសពបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅផ្ទះប្រពន្ធ ដើម្បីរង់ចាំការសម្រេចពីស្ថានទូត៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម