Sunday, February 15, 2026
Header Banner

លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈស្នងការ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងនៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥

ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈស្នងការ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងនៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនដល់គោលដៅប៉ុស្តិ៍ប្រចាំការ ប៉ុស្តិ៍តាទុំ ប៉ុស្តិ៍ភ្នំចុងព្រិច ប៉ុស្តិ៍ជាំ ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អាគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ។

ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់ បង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ ហើយចាប់ពីពេលនេះទៅបន្ត ប្រមូលផ្ដុំកំលាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ត្រៀមចាំស្ដាប់បទបញ្ជា៕sr time

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម