Saturday, November 2, 2024
Header Banner

គ្រោះទឹកជំនន់លិចពន្ធនាគារខេត្តបន្ទាយមានជ័យ អ្នកទោសត្រូវបានជំលៀសយកទៅផ្ញើនៅពន្ធនាគារខេត្តសៀមរាប

បន្ទាយមានជ័យ៖ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ថ្លែងប្រាប់អ្នកកាសែតថា ទឹកជំនន់រយៈពេលតែ១យប់ ត្រូវបានលិចពន្ធនាគាខេត្តបន្ទាយមានជ័យ មានអ្នកទោសដែលកំពុងជាប់ឃុំចំនួន១,៦០០នាក់។នេះជាលើកទី៣ ហើយដែលត្រូវបានជនលិចពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១០លិចម្តង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ លិចម្តងត្រូវជំលៀសទៅដាក់ខេត្តបាត់ដំបងនិងខេត្តឧត្តរមានជ័យ។លោកបានបញ្ជាក់ថា អ្នកជាប់ឃុំទាំងនេះ ជំហ៊ានដំបូងជំលៀសចំនួន៨០០នាក់ត្រៀម រថយន្ត២០គ្រឿងដាក់នៅពន្ធនាគារខេត្តសៀមរាប ត្រូវបញ្ជូននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ហើយដាក់កម្លាំងការពារដោយមានកម្លាំងអនុរក្សពន្ធនាគារខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងមានរថយន្តស៊ឺរ៉ែនការពារសុវត្ថិភាពអ្នកទោសរហូតដល់កន្លែង។លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថា ត្រូវបានដោះលេងអ្នកទោសចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ ដែលផុតកំណត់ទោសហើយជាក់ស្តែងទឹកជំនន់កំពុងបន្តឡើងរហូតនៅក្នុងបរិវេណពន្ធនាគារខេត្តបន្ទាយមានជ័យជិតកន្លះម៉ែត្រនិងនៅជុំវិញពន្ធនាគារបរិវេណខាងក្រៅកម្ពស់ទឹកជិត១ម៉ែត្រនេះជាការព្រួយបារម្មត្រូវជំលៀសអ្នកទោសចេញពន្ធនាគារខេត្ត៕sr.time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម