Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរខេត្តសៀមរាប ជូនដំណឹងស្តីពីការអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧

សៀមរាប៖យោងតាមរបាយការណ៍ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមដំណើរការអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូល ព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខេត្តសៀមរាប ក្រោមជំនួយឥណទានរបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) នាពេលខាងមុខនេះ។ ដើម្បីឲ្យគម្រោងស្ថាបនា និង ស្តារផ្លូវជាតិលេខ ៦ ខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និង សម្រេចបានស្របតាមផែនការដែលបានគ្រោងទុក សូម សាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំង អាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទ ជ័យវរ្ម័នទី៧ ចូលរួមសហការរុះរើសំណង់ និងសំណង់ការផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវជាតិលេខ៦ ឲ្យបានរួសរាន់មុនការបើកការដ្ឋាន។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំងអាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ នឹងចូលរួមអនុវត្តដោយធ្វើការរុះរើសំណង់របស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់៕សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម