Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

​បិទចរាចរណ៍ទាំងស្រុងស្ពានព្រែកជ្រៃរហូតទៅដល់រង្វង់មូលស្រីកងស្រូវ

ភ្នំពេញ ៖អាជ្ញាធរបានឲ្យដឹងថា ដោយសារបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោតហូរលឿនខ្លាំងពេក រហូតអាជ្ញាធរខណ្ឌដង្កោសម្រេចបិទការធ្វើដំណើរទាំងស្រុងចាប់ពីចំណុចស្ពានព្រែកជ្រៃទៅដល់រង្វង់មូលស្រីកងស្រូវ។អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា ចាប់ពីចំណុចស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម រហូតទៅដល់រង្វង់មូលស្រីកងស្រូវ សង្កាត់រលួស ខណ្ឌដង្កោ ដីប្រវែងប្រហែល ៣គីឡូម៉ែត្រ ត្រូវបិទចរាចរណ៍ទាំងស្រុងចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីវេលាម៉ោង ១៧ និង ៣០នាទី ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ តទៅ លុះត្រាតែមានបទបញ្ជាពីថ្នាក់លើ ទើបអាចបើកអោយធ្វើដំណើរឆ្លងកាត់ទៅមកវិញបាន ។ ចំពោះមូលហេតុដែលបិទចរាចរណ៍ទាំងស្រុងចាប់ពីចំណុចស្ពានព្រែកជ្រៃរហូតទៅដល់រង្វង់មូលស្រីកងស្រូវនេះ ដោយសារទឹកលិចលើផ្លូវ២១៧ ហៅ ផ្លូវចំការដូង ជំរៅប្រហែលកំភ្លៅឯណោះ។ សូមបញ្ជាក់ជូនឲ្យដឹងថា ប៉ុន្មានថ្ងៃនេះកំពុងមានភ្លៀងធ្លាក់គំហុគជាបន្តបន្ទាប់ ដែលធ្វើអោយតាមបណ្តាខេត្ត រាជធានី មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលរងការជន់លិចដោយសារជំនន់ទឹកភ្លៀងជាហូហែរ ។ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ជំនន់ទឹកភ្លៀងនេះ ធ្វើអោយមានការជនលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមសន្តរស្ទឹងព្រែកត្នោតមាន ចំនួន រាប់រយគ្រួសារកំពុងរងផលប៉ះពាល់ខ្លាំង ដែលផ្ទះខ្លះទឹកលិចដល់ជាងពាក់កណ្តាលផ្ទះ និង ផ្ទះខ្លះទៀត ទឹកលិចដល់កាំជណ្តើរ ទាល់តែមានក្បូន ឬ ទូក ចម្លង ទើបអាចចេញចូលក្នុងផ្ទះបាន ។ ជាមួយគ្នានេះ អាជ្ញាធរខណ្ឌដង្កោ ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបបញ្ហាជំនន់ទឹកភ្លៀងនេះ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត៕sr.time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម