សៀមរាប ៖របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែបVIP របស់កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងសិក្ខាកាមដែលបានហ្វឹកហាត់បំប៉នជំនាញចំនួន ១៣៥នាក់ ៕ដោយ៖សៀមរាបថែមស៍
ផ្សាយពាណិជ្ជកម្ម

ពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែបVIP របស់កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម

ព័ត៌មានស្រដៀងគ្នា