អន្តរជាតិ៖ លោក Sooronbai Jeenbekov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅថ្ងៃទី១៥នេះ ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពី ភាពចលាចលផ្ទុះឡើងជុំវិញជម្លោះនៃលទ្ធផលបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។សុន្ទរកថារបស់ខ្លួន លោក Jeenbekov បាននិយាយថាលោកលាចេញពីតំណែង ដោយសារតែចង់ទប់ស្កាត់កុំឲ្យជម្លោះផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ដែលកំពុងទាមទារឲ្យលោក ចុះចេញពីតំណែង។ ប្រទេសកៀហ្ស៊ីស៊ីស្ថាន បានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីការបោះឆ្នោតសភា កាលពីថ្ងៃទី០៤ ខែតុលាមកម្លេះបន្ទាប់ពីក្រុមសម្ព័ន្ធមិត្តរបស់លោក Jeenbekov ប្រកាសថាពួកគេគឺជាអ្នកទទួលបានជ័យជម្នះ ខណៈក្រុមបក្សប្រឆាំងបានច្រានចោលលទ្ធផលបោះឆ្នោតនេះ។ ក្រោយក្រុមបាតុករគំាទ្រគណបក្សប្រឆំាង គ្រប់គ្រងដងផ្លូវនានា និងអគារការិយាល័យរដ្ឋាភិបាលជាច្រើន លទ្ធផលបោះឆ្នោតនេះត្រូវបានមោឃភាព លោក Jeenbekov បានប្រកាសកាលពីសប្ដាហ៍មុនថានឹងលាលែងចេញពីតំណែង៕sr.time