Saturday, November 2, 2024
Header Banner

កងពលតូចលេខ៧០ នៅតែបន្តស្វែងរកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ខណៈមនុស្សជាង៣,០០០នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព

ភ្នំពេញ ៖ដោយសារមើលឃើញថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់បានបន្តកើនឡើងជាបន្តបន្ទាប់ បណ្តាលឲ្យលិចលង់ សង្កាត់ចំនួន០៦ ស្ថិតនៅក្នុងខណ្ឌដង្កោ។ កងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការ សង្គ្រោះប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដើម្បីជម្លៀសមកកាន់ទីដែលមានសុវត្ថិភាព ដែលប្រជាជន ជាង៣,០០០នាក់ ត្រូវបានជម្លៀសចេញ តាមទូកសង្គ្រោះមកដល់ទីទួលបណ្តោះអាសន្ន ក្នុងនោះមនុស្ស១,៧៦០នាក់ ត្រូវបានដាក់នៅទីតាំងផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។នេះបើតាមការឲ្យដឹងពៅ លោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលផែនសង្គ្រោះ បានឲ្យដឹងថា កម្លាំងកងសង្គ្រោះគ្រោះមហន្តរាយកងពលតូចលេខ៧០ ជាង១០០នាក់ បានចុះប្រតិបត្តិការសង្គ្រោះ ប្តូរវេនទាំងយប់ទាំងថ្ងៃ ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ក្នុងរយៈពេល០៣ថ្ងៃនេះ កងកម្លាំងទាំងអស់បានព្យាយាមជម្លៀសប្រជាពលរដ្ឋបានជាង៣,០០០នាក់ មកដល់ទីសុវត្ថិភាព ហើយកម្លាំងនៅតែបន្តចុះស្វែងរកប្រជាពលរដ្ឋបន្ថែមទៀត ក្រែងមានករណីដែលមិនទាន់បានដឹង។ គួរបញ្ជាក់ជូនផងដែរថា នៅរាជធានីភ្នំពេញ ទឹកជំនន់បានបណ្តាល អោយលិចលង់ សង្កាត់ចំនួន០៦ ស្ថិតនៅក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០មក។ គេឃើញមាន កងសង្គ្រោះរបស់កងពលតូចលេខ៧០ និងកម្លាំងចម្រុះ រួមគ្នាសហការណ៍ជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះជួយប្រជាពលរដ្ឋភ្លាមៗ តាំងតែពីថ្ងៃកើតហេតុដំបូង ដោយមានផ្ទះប្រជាពលរដ្ឋជាច្រើនក្នុងតំបន់នេះទទួលរងនូវការជន់លិច និងខូចខាតទ្រព្យសម្បត្តិផ្សេងៗ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម