ភ្នំពេញ ៖ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានសេចក្តីរំជួលហឫទ័យជាខ្លាំង ដោយទទួលដំណឹងអំពីបងប្អូនកូនចៅ ទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះ និង សូមជូនពរបងប្អូន កូនចៅប្រជារាស្ត្រកម្ពុជារួចផុតពីគ្រោះមហន្តរាយ និងរំលែកទុក្ខលំបាកជាមួយបងប្អូនប្រជារាស្ត្រនៅទូទាំងប្រទេស។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមកោតសរសើរនូវភាពឈ្លាសវៃ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវិធានការដោះស្រាយទាន់ពេលវេលា ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីតាំងសុវត្ថិភាពនានា។ក្នុងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរបងប្អូនកូនចៅ ប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យមានជំងឺឈឺថ្កាត់ផ្សេងៗ និងសូមប្រសិទ្ធពរដ៏ល្អបវរ មហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិក-សមាជិកា ដ៏ឧត្តុង្គឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបានមហាជោគជ័យថ្មីៗទៀត និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕sr.time