ខេត្តកណ្តាល៖សមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួន គ្រូដោះអំពើម្នាក់ ក្រោយពីជនសង្ស័យជាគ្រូរូបនេះ ធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានសម្រេច។ ករណីចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១និង១០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ខែ តុលាឆ្នាំ២០២០ វេលាចន្លោះម៉ោង ៨និង០០ ព្រឹកដល់ម៉ោង១២និង០០នាទីថ្ងៃត្រង់ នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។នគរបាលស្រុកលើកដែកបានឲ្យដឹងថាជនសង្ស័យឈ្មោះ យឿន យឿ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល(ឃាត់ខ្លួន)។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិរាំងដេក ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម្តាយឈ្មោះ មុំ ស៊ួន អាយុ៣៧ មុខរបរកម្មការិនី រោងចក្រ។ ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ម ស បានមកដោះអំពើនៅផ្ទះជនសង្ស័យ.ហើយបន្ទាប់មកជនសង្ស័យបានប្រាប់ស្រ្តីជាម្តាយជនរងគ្រោះថា អោយនាំកូនស្រីមកដោះអំពើ បើមិនមកអំពើ នឹងប្រសិទ្ធីទេ.អំពើនឹងឡងមកលើកូនហើយ។ ដោយជឿតាមគ្រូ ភ្លាមនោះស្ត្រីជាម្ដាយ ក៏នាំក្មេងស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើ ពេលមកដល់ជនសង្ស័យក៏នាំក្មេងស្រីរងគ្រោះនិងម្តាយជនរងគ្រោះឡើងលើផ្ទះហើយឲ្យក្មេងស្រីរងគ្រោះដោះអាវចេញឲ្យស្លៀកសារុង។រួចឲ្យម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤ទៅ៥ម៉ែត្រដោយអង្គុយតាំងសមាធិហើយឲ្យបែមុខចេញ ភ្លាមៗនោះជនសង្ស័យក៏ធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ.និងច្របាច់ដោះហើយរំលោភទៅលើជនរងគ្រោះបានសំរេចតែម្ដង ដោយគំរាមមិនអោយក្មេងស្រីរងគ្រោះស្រែកទេ បើមិនដូច្នោះទេអំពើនឹងកាច់ស្លាប់ទាំងគ្រួសារ ។ ក្រោយពីកើតហេតុរួចជនរងគ្រោះពុំបានប្រាប់ម្តាយខ្លួនឲ្យដឹងទេ។ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១ខណៈដែលម្តាយចេញពីធ្វើការរោងចក្រវិញ។ក្មេងស្រីរងគ្រោះបានប្រាប់នូវរឿងរ៉ាវដែលគ្រូដោះអំពើរបានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេកព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ទៅនូវហេតុការណ៍ខាងលើឲ្យម្តាយដឹង។ក្រោយពីម្តាយជនរងគ្រោះបានដឹង រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ។ ក្រោយពីសាកសួរជនរងគ្រោះរួចមក។កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ដោយ៖សៀមរាប ថែមស៍