Saturday, November 2, 2024
Header Banner

សម្តេចប្រធានរដ្ឋសភាប្រគល់អំណោយ ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០កេស និងត្រីខចំនួន ១០០កេស ដល់តំណាងរាស្រ្ត​ ដើម្បីយកចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើម។

អំណោយទំាងអស់នេះ ជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចប្រធានរដ្ឋសភា​ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងជាពិសេសសម្តេចបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។សម្តេចប្រធានរដ្ឋសភា បានអរគុណ និងកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។ សម្តេចបានលើកឡើងថា “កាយវិការដ៏ប្រពៃទំាងនោះបានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម”។ សូមជម្រាបថា​ ចាប់ពីពេលដែលខេត្តក្រុងមួយចំនូនរបស់កម្ពុជា ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកសមាជិការដ្ឋសភា បានចុះជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទៅទីទួលសុវត្ថិភាព ព្រមទំាងធ្វើសកម្មភាពមនុស្សធម៌ ចែកនូវអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋ នៅតាមមណ្ឌលខេត្តក្រុងដែលជួបគ្រោះធម្មជាតិនេះ បន្តបន្ទាប់ផងដែរ។ ដោយតាមការព្យាករណ៍ ប៉ុន្មានថ្ងៃខាងមុខនេះរហូតដល់ថ្ងៃទី២១ ខែតុលា​ ប្រទេសកម្ពុជា អាចប្រឈមនឹងព្យុះនំាមកនូវទឹកភ្លៀង ដែលនឹងបន្តឱ្យមានការជន់លិចបន្ថែមទៀតនៅតាមតំបន់ផ្សេងៗទៀតនោះ នៅក្នុងពិធីប្រគល់អំណោយដល់តំណាងរាស្រ្តរាស្រ្តនៅឯគេហដ្ឋានរបស់សម្តេចក្នុងរាជធានីភ្នំពេញនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសត្រូវថែទាំ និងយកចិត្តទុកដាក់លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីការបាត់បង់អាយុជីវិត។ ជាមួយគ្នានេះ​ សម្តេចប្រធានរដ្ឋសភា​ បានលើកទឹកចិត្ត ដល់ តំណាងរាស្រ្តទាំងអស់បន្ដយកចិត្តទុកដាក់ តាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹក សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ។ ” សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្តផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់​ ទាំងទាហាន​ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន​ ត្រូវបន្តយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ៕sr time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម