Saturday, November 2, 2024
Header Banner

រំលោភកូនស្រីប្តីដើមមានផ្ទៃពោះ៤ខែត្រូវសមត្ថកិច្ចចាប់ខ្លួន,ភ័យពេក ចង.កសម្លាប់ខ្លួននៅបន្ទប់ទឹក ន.ប

***ប្លែកទៀតហើយ ចាប់ជនសង្ស័យសួរនាំ បែជាជនសង្ស័យចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក!

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈលើកូនស្រីប្តីដើមរហូតមានផ្ទៃពោះ៤ខែ យកមកសួរនាំទៅតាមបណ្តឹងរបស់ម្តាយជនរងគ្រោះ។ ហើយជនសង្ស័យសុំសមត្ថកិច្ចចូលបន្ទប់ទឹក ក៏សម្ងំចង.កសម្លាប់ខ្លួននឹងកន្សែងពោះគោតែម្តង។

ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិគោតធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។នឹងបានចង.កសម្លាប់ខ្លួននៅម៉ោងប្រមាណជាជិតភ្លឺថ្ងៃទី១៨ខែតុលា នៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប។

យោងតាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ទើបសមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យមានឈ្មោះស័ក្ត សំអូន ភេទ ប្រុស អាយុ ៦២ ឆ្នាំ ចងករធ្វើអត្តឃាតនៅក្នុងបន្ទប់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។សមត្ថកិច្ចបន្តថានៅថ្ងៃទី១៧ខែ តុលា ឆ្នាំ ២០២០សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសាកសួរ ហើយជនសង្ស័យបានសារភាពថាបានរំលោភសេពសន្ថវៈលើកូនស្រីប្តីដើម ឈ្មោះក ល.ហ ភេទ ស្រី អាយុ ១៤ ឆ្នាំ បានជាច្រើនលើកនិងគំរាមថាបើបែករឿងសម្លាប់ចោលទាំងម៉ែ ទាំងកូនរួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។សមត្ថកិច្ចបន្ថែមថា ក្រោយពីការសាកសួរនាំចប់ ក៏សុំគោលការណ៍ឃាត់ខ្លួន។ក្នុងពេលឃាត់ខ្លួននៅក្នុងបន្ទប់ធ្វើការសមត្ថកិច្ចបានប្រមូលសម្ភារៈផ្សេងៗចេញអស់។ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ចូលក្នុងបន្ទប់ទឹកចង.ក ធ្វើអត្តឃាតដោយខ្លួនឯង។បន្ទាប់មកសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យសាកសព ឃើញថាជនសង្ស័យបានធ្វើអត្តឃាតដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្នកម្លាំងនគរបាលជំនាញនិងគ្រួសារជនរងគ្រោះបានចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីនេះដែរ​អ្នកសារព័ត៌មាននៅមិនទាន់អាចសុំការពន្យល់ពី លោកស្រី​ឧត្តមសេនីយ៍ត្រីដួង ថាវរី ស្នងការរងទទួលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នសស្នងការដ្ឋាននគឡរបាលខេត្តសៀមរាប បានទេពាក់ព័ន្ធនឹងការសួរនាំជនសង្ស័យបណ្តាលឲ្យស្លាប់នៅក្នុងការិយាល័យរបស់ខ្លួននេះដែរ៕ដោយ៖sr.time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម