បាត់ដំបង ៖នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាគ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ដែលប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន ៖ ត្រីខកំប៉ុង ១០០កេស ស្មើនឹង ១, ០០០កំប៉ុង មី ៣៥០កេស ថ្នាំពេទ្យ ២០កេស ទឹកត្រូច ១០០កេស ទឹកត្រី-ស៊ីអ៊ីវ ៣០០យួរ និងទឹកសុទ្ធចំណុះ ១,៥លីត្រ ចំនួន ៨០០កេស ផងដែរ៕សៀមរាបថែមស៍