Saturday, November 2, 2024
Header Banner

ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះនិងដាច់ផ្លូវក្នុងស្រុកមួយចំនួននៃខេត្តសៀមរាប

សៀមរាប៖យោងតាមការឲ្យដឹងពីអាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឲ្យស្រុកមួយចំនួននៃខេត្តសៀមរាប បានជន់លិចផ្ទះប្រជាពលរដ្ឋ និងហូរលើផ្លូវកៅស៊ូ និងហូរដាច់ផ្លូវគ្រួសក្រហមផងដែរ។

ក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចកំពុងតែចុះចែកអំណោយនិងសង្គ្រោះពលរដ្ឋឲ្យទៅរកទីទួលសុវត្ថិភាព។ជុំវិញការជន់លិចនេះដែរអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានហក់ឡើងខ្លាំងនៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ ដោយសារស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃព្យុះដែលជាហេតុធ្វើឲ្យភ្លៀងធ្លាក់ជោកជាំនៅតំបន់ភ្នំនៃស្រុកបន្ទាយស្រី។លោកថា ប្រជាពលរដ្ឋរងគ្រោះលិចផ្ទះខ្លាំងត្រូវបានអាជ្ញាធរដឹកជញ្ជូនចេញមកកាន់ទីទួលសុវត្ថិភាព និងកំពុងតែបន្តជួយដល់ពួកគាត់ផ្សេងៗទៀត។លោកថា អាជ្ញាធរបានរៀបចំកន្លែងទីទួលសម្រាប់ស្នាក់នៅសមរម្យឲ្យមានភ្លើង និងបង្គន់សម្រាប់ប្រើប្រាស់។ ជាមួយគ្នានេះលោកអភិបាលស្រុកក៏បានអំពាវនាវដល់អ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យ នៃជំនន់ទឹកភ្លៀងគំហុកក៏នេះជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វមានពឹស។លោកបានបន្តថា ស្ថានភាពជំនន់ទឹកភ្លៀងនេះគិតត្រឹមម៉ោង១២ថ្ងៃទី១៨ខែតុលាគឺស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ)ហើយ ដែលនឹងតម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៀតទៅកាន់ទីទួលមានសុវត្ថិភាព។ លោកបន្តថា រដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២,អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគមន៍ និងដុតដៃដុតជើងកាយបើកមុខទឹកព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាបនេះបន្តទៀត។ចំណែកអាជ្ញាធរស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី១៨នេះថា ស្រុកប្រាសាទបាគង ក៏មានការជន់លិចដោយសារជំនន់ទឹកភ្លៀង ហើយអាជ្ញាធរក៏បានចុះជួយនិងចែកអំណោយដល់ពលរដ្ឋដែលរងការប៉ះពាល់ផងដែរ។ក្នុងនោះដែរ អាជ្ញាធររក៏បានជម្លៀសពលរដ្ឋឲ្យរកទីទួលសុវត្ថិភាព។ចំណែកនៅស្រុកស្វាយលើ ក៏មានការជន់លិចដោយសារជំនន់ទឹកភ្លៀងនេះផងដែរ។បច្ចុប្បន្នអាជ្ញាធរខេត្តសៀមរាប កំពុងតាមដានការជន់លិចដោយសារជំនន់ទឹកភ្លៀងនេះ ដោយបានដាក់កម្លាំងចម្រុះប្រចាំការ នៅតាមបណ្តារស្រុកនីមួយៗ ដើម្បីចាំជួយសង្ក្រោះពលរដ្ឋឲ្យបានទាន់ពេលផងដែរ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម