Saturday, November 2, 2024
Header Banner

លោកនួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប ដឹកនាំកម្លាំងចម្រុះរួមនិងពលរដ្ឋ ចុះបើកមុខទឹកនិងធ្វើទំនប់ទប់ទឹកស្ទឹងសៀមរាបដើម្បីទប់កុំឲ្យទឹកហូរចូលលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ

សៀមរាប៖កងកម្លាំង​ទាំងបីប្រភេទ​ ចំណុះឲ្យគណៈបញ្ជាការឯកភាព​ នៃរដ្ឋបាលក្រុងសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរភូមិ សង្កាត់សៀមរាប និងបងប្អូនប្រជាពលរដ្ឋ​ ដឹកនាំដោយ លោកនួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប និងជាប្រធាន​គណៈបញ្ជាការ​ឯកភាព​ក្រុង បានសហការ​គ្នា​ យកដីច្រកការ៉ុងជញ្ជូនមកធ្វើទំនប់ទប់ទឹកនៅតាមទីតាំងទំនាប​តាមបណ្តោយមាត់ស្ទឹងសៀមរាប ប៉ែកខាងកើត​ ដើម្បីទប់កុំឲ្យទឹកហូរចូលលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ។ក្នុងនោះដែរកម្លាំងចម្រុះ ក៏បានបន្តបាន​ធ្វើការ​ពិនិត្យ​ ស្តារបើកមុខផ្លូវទឹកស្ទឹងហូរ នៅប៉ែកខាងក្រោមស្ទឹងផងដែរ ដើម្បីរំដោះទឹហូរចេញឲ្យបានលឿន​ បង្ការកុំឲ្យជន់លិចក្រុងសៀមរាបផងដែរ។ គិតត្រឹមម៉ោង​១៦:០០ នាទី ថ្ងៃដដែលនេះ​ ស្ថានភាពទឹកស្ទឹងសៀមរាបក្នុងភូមិសាស្ត្រក្រុងសៀមរាបមានការថយចុះ​ តែសូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយត្ន័ជាប់ជានិច្ច​ បង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើង៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម