Saturday, November 2, 2024
Header Banner

មហាជននាំគ្នាភ្ញាក់ផ្អើលមើលសមត្ថកិច្ចនិងពលរដ្ឋនាំគ្នារាវរកក្មេងស្រីវ័យ១៣ឆ្នាំលង់ទឹកអូរបាត់១យប់២ថ្ងៃទើបរកឃើញ

សៀមរាប៖មហាជនបាននាំគ្នាភ្ញាក់ផ្អើលចោមរោមឈរមើល សមត្ថកិច្ច,ប្រជាការពារនិងពលរដ្ឋ នាំគ្នារាវរកសពក្មេងស្រីម្នាក់ដែលលង់ទឹកអូរហូរខ្លាំងបណ្តាលឲ្យគួចទៅបាត់១យប់២ថ្ងៃទើបរកឃើញ។ ហេតុការណ៍លង់ទឹកនេះដែរកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងែទី១៨ខែតុលាឆ្នាំ២០២០ នៅចំនុចអូរក្រោមស្អានថ្ម ក្នុងភូមិគោកចាន់ ឃុំអំពិលស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយរកឃើញនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៩ខែតុលាឆ្នាំ២០២០។

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងថា មានករណីក្មេងស្រីម្នាក់ដែលចុះហែលទឹកអូរ ជាមួយគ្រួសារហើយត្រូវបានទឹកហូរខ្លាំងគួចទៅបាត់ អស់រយៈពេល២៧ម៉ោងទើបឪពុក និងសមត្ថកិច្ច ,ប្រជាការពារ ព្រមទាំងពលរដ្ឋយកខ្សែមកអូសរាវរកឃើញ។លោកបន្តថា ជនរងគ្រោះឈ្មោះ នាថ សុនី ភេទស្រីអាយុ១៣ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប។លោកបន្តថា កាលពីម្សិលមិញថ្ងៃទី១៨ មានឈ្មោះលី សារិក ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិបឹងដូនប៉ាសង្កាតស្លក្រាមក្រុងសៀមរាបបានដឹកក្រុមគ្រួសារមានប្រពន្ធនិងកូនមានគ្នាចំនួន៥នាក់ជិះម៉ូតូទាក់រម៉ក ដើរលេង។ពេលជិះដល់ចំណុចស្ពានថ្មភូមិគោកចាន់ឃុំអំពិលក៏ឈប់លេងទឹកខាងក្រោមស្ពានទាំងអសគ្នាអត់តែម្តាយឈ្មោះឃុន សុខុននិងកូនប្រុសតូចមិនបានចុះលេងទឹកទេ។នៅពេលកំពុងលេងទឹកកូនស្រីឈ្មោះនាថ សុនី (ជាជនរងគ្រោះ)បានលេងឆ្ងាយពីឪពុកក៏ធ្លាក់ចូលទឹកជ្រៅ ជម្រៅប្រហែល៥មែត្រក្នុងអូរកាយដីថ្មី បាត់ចំនួន១យប់២ថ្ងៃ។ ក្រោយពេលរកឃើញសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំអំពិល ពិនិត្យឃើញថាសពពិតជាបានលង់ទឹកស្លាប់មែន។ហើយសពក៏បានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម