សៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង បានត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលយប់ ហើយក៏មានជនសង្ស័យម្នាក់ជិះម៉ូតូគេចមិនឲ្យសមត្ថកិច្ចត្រួតពិនិត្យ និងបានបើកគេចរួចផ្លុងចោលនៅវាលស្រែ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅវេលាម៉ោង០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២០ស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូ ខាងលើនេះ មកដល់ជិតគោលដៅដែលកម្លាំងចម្រុះកំពុងធ្វើការត្រួតពិនិត្យ ហើយបានបើកបរ គេចវេសពីការត្រួតពិនិត្យ តែត្រូវបានកំលាំងចម្រុះយើងធ្វើការប្រដេញតាម តែជនសង្ស័យបានផ្តួលម៉ូតូចោលហើយរួចរត់គេចខ្លួនបាត់ ។ ក្រោយមកកម្លាំងយើង ក៏បាននាំម៉ូតូខាងលើមកអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ ទើបដឹងថា ម៉ូតូខាងលើនេះ ជារបស់ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងថាបាត់ម៉ូតូកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ កន្លងទៅ។លោកបន្តថា ម៉ូតូនេះ មានម៉ាកហុងដា C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H- 2996 មានលេខតួលេខម៉ាស៊ីន ៨៧៧១៤ ៥៦ ជារបស់ជនរងគ្រោះឈ្មោះឯ រតនៈ ភេទប្រុសអាយុ២៥ឆ្នាំ ដែលបានបាត់កាលពីថ្ងៃទី ០៩ខែកញ្ញាឆ្នាំ២០២០ កន្លងទៅ នៅចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង។លោកបន្ថែមថា ជនសង្ស័យដែលរត់គេចខ្លួនបាត់យើងកំពុងធ្វើការស្រាវជ្រាវបន្ត។លោកបញ្ជាក់ថា យោងតាមឯកសារ ព្រមទាំងពាក្យបណ្ដឹង របស់ជនរងគ្រោះ និងដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ទិត្យណារ៉ុងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ម៉ូតូខាងលើនេះត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញរួចរាល់ហើយនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ៕ដោយ៖សៀមរាប ថែមស៍