Saturday, November 2, 2024
Header Banner

ជំនន់ទឹកភ្លៀងបន្តវាយលុកដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុកអង្គរជុំ យ៉ាងចាស់ដៃ

សៀមរាប៖យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងនាថ្ងៃទី២១នេះថា ជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ បានទទួលរងផលប៉ះពាល់ ក្នុងឃុំចំនួន៦ឃុំ និង សាលាស្រុក មន្ទីរពេទ្យបង្អែកស្រុក សាលាវិទ្យាល័យ និង ធ្វើឲ្យមានការទឹកហូរកាត់ លិចផ្លូវជាច្រើនខ្សែ ចាប់ពីថ្ងៃទី១៨ មកដល់ថ្ងៃទី២១ តុលានេះ។

លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ចំពោះស្ថានភាពនៃការលិចលង់ដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ មកដល់ថ្ងៃនេះ នៅតាមបណ្តា ភូមិឃុំមួយចំនួននៅផ្នែកខាងលើ ត្រូវបានស្រកអស់វិញខ្លះហើយ ។ តែចំពោះនៅបរិវេណសាលាស្រុក មន្ទីរពេទ្យបង្អែក ស្រុក សាលាវិទ្យាល័យ និង ដងផ្លូវក្នុងទីរួមស្រុក រួមទាំងទីផ្សារ ទឹកក៏បានចាប់ស្រកជាបណ្តើរៗហើយ ក៏ប៉ុន្តែយើង នៅមិនទាន់បានចូលទៅរៀបចំ ធ្វើអនាម័យនៅឡើយ ដោយស្ថានភាពទឹកពុំទាន់ស្រកអស់នៅឡើយ ។ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះករណីបងប្អូនអ្នកជម្ងឺ ដែលចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជុំនេះ នៅ ពេលមើលឃើញស្ថានភាពទឹកចេះតែឡើងចូលទៅអគារអ្នកជម្ងឺ អាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យបានធ្វើការជន្លៀសអ្នកជម្ងឺនាំយកទៅសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកស្រុកពួក បានមុនពេលទឹកចូលដល់ ព្រមទាំងរៀបចំទុកដាក់នូវ បរិក្ខាពេទ្យឲ្យផុតពីការលិចលង់ ហើយបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យបានបន្តបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ តែបើមានអ្នកមកទទួលសេវាព្យាលមានស្ថានភាពជម្ងឺធ្ងន់ ក៏បានបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួក តាមរយៈរថយន្តសង្រ្គោះ តែអ្នកជម្ងឺមានស្ថានភាពស្រាល បានផ្តល់ថ្នាំយកទៅពិសារ ព្យាបាលនៅផ្ទះ ដោយមានការតាមដានពីក្រុមគ្រូពេទ្យផងដែរ ។ លោកក៏បានបញ្ជាក់ថា ទោះបីស្ថានភាពទឹកស្រកក៏ពិតមែន តែអាជ្ញាធរស្រុក ឃុំ គឺត្រៀមគ្រប់លក្ខណៈជានិច្ច ដើមី្បបង្កា និង ធ្វើការអន្តរាគមន៍ នៅពេលមានគ្រោះមហន្តរាយធម្មជាតិ ដែលមានកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកអង្គរ ក៏ដូចស្រុកជិតខាងផងដែរ ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលមានទឹកជំនន់នេះ សំខាន់ចំពោះកុមារតូចៗ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម