Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ចិនសន្យាលក់វ៉ាក់សាំងកូវីដក្នុងតម្លៃសមរម្យ

អន្តរជាតិ៖យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ប្រទេសចិនបានសន្យាថា វ៉ាក់សាំងកូវីដរបស់ខ្លួននឹងលក់នៅទូទាំងពិភពលោកក្នុងតម្លៃសមរម្យ ដោយមានជំនួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។បើតាមសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ មន្ត្រីសុខាភិបាលនិងនាយកប្រតិបត្តិមកពីក្រុមក្រុមហ៊ុនឱសថនានាក៏យល់ព្រមទទួលយកកំណត់ត្រាសុវត្ថិភាពនៃវ៉ាក់សាំងផលិតដោយចិនផងដែរ។ ប្រទេសចិនគឺជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដដោយចិនបានផលិតវ៉ាក់សាំងធ្វើតេស្តចំនួនបួនក្នុងចំណោម១១វ៉ាក់សាំងដែលកំពុងឆ្លងកាត់ការសាកល្បងព្យាបាលចំនួន៣ដំណាក់កាលរួមទាំងវ៉ាក់សាំងមួយរបស់ក្រុមហ៊ុន Sinopharm ដែលគ្រប់គ្រងដោយរដ្ឋផងដែរ។ ប្រធានក្រុមហ៊ុន Sinopharm លោក Liu Jingzhen បានប្រាប់ព្រឹត្តិការណ៍នោះថា “មានប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចំពោះផលិតផលរបស់ក្រុមហ៊ុននេះ”។ លោក Zheng Zhongwei ប្រធានក្រុមការងារអភិវឌ្ឍន៍វ៉ាក់សាំងរបស់គណៈកម្មការសុខភាពជាតិបាននិយាយថា “នៅពេលវ៉ាក់សាំងចិនត្រូវបានបង្កើតដោយជោគជ័យនិងដាក់ឲ្យដំណើរការ វានឹងក្លាយជាទំនិញរបស់សាធារណៈជនជាសកល។ ដូច្នេះនៅពេលយើងផ្តល់វ៉ាក់សាំងទូទាំងពិភពលោក យើងក៏នឹងកំណត់តម្លៃសមរម្យនិងថោកគួរសមផងដែរ”។ លោកបន្តថា “សម្រាប់ប្រទេសមិនទាន់អភិវឌ្ឍន៍ឬកំពុងអភិវឌ្ឍន៍ យើងនឹងផ្តល់ជំនួយដល់ប្រទេសទាំងនោះដើម្បីជួយសម្រេចឲ្យបាននូវលទ្ធភាពទទួលវ៉ាក់សាំងកូវីដ”។ លោក Zheng បាននិយាយថា ក្រុមហ៊ុនមានសិទ្ធិកំណត់តម្លៃរបស់ពួកគេប៉ុន្តែគួរតែពិចារណាក្នុងការកំណត់តម្លៃដោយផ្អែកលើថ្លៃដើមនៃផលិតកម្មជាជាងកម្លាំងទីផ្សារផងដែរ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម