Sunday, July 6, 2025
Header Banner

ឯកឧត្តមសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌល សៀមរាប ស្នើឲ្យសមត្ថកិច្ចតាមចាប់ជនបង្កយកផ្តន្ទាទោសតាមច្បាប់ ករណីប្តីបាញ់ប្រពន្ធនៅស្រុកក្រឡាញ់

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីប្តី(មិនទាន់រៀបការ)បានបាញ់ស្ត្រីជាប្រពន្ធនៅក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយធបណ្តាលឲ្យរងរបួសរួចបើកឡានគេចខ្លូនបាត់។ករណីផ្ទុះអាវុធនេះដែរបានកើតឡើងនៅវេលា ម៉ោង ០២ និង ៥០ នាទីឈានចូលថ្ងៃទី ២២ ខែតុលា​ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា បើតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា រូបគាត់ត្រូវបាន ប្តី (ពុំបានរៀបការ) បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ។សមត្ថកិច្ចបន្តថា ខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនបង្ក​ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ក្នុងនោះដែរ ឯកឧត្តមសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះទៅសួរសុខទុក្ខ និងរួមចំណែក ក្នុងការព្យាបាល ជនរងគ្រោះ ហើយឯកឧត្តម​បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិច។ឯកឧត្តម ក៏សូមជូនពរឲ្យក្មួយស្រី រួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត និង ឆាប់បានជាសះស្បើយ ពីមុខរបួស។ក្នុងនោះដែរឯកឧត្តម បានអំពាវនាវដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ជនបង្ក (ជនសង្ស័យ) ឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន៕ដោយសៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម