សៀមរាប៖យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា លោកវរសេនីយ៍ទោ ដា ចំរើន អធិការរងទទួលផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នឹងត្រូវបានតែងតាំងជាអធិការនគរបាលក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯកណុប សារ៉ាក់ ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងនគរបាលខេត្តសៀមរាប។យោងតាមសេចក្ដីប្រកាសផ្ទេភារកិច្ចដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០នេះ។នៅក្នុងសេចក្ដីប្រកាសនោះមានការផ្លាស់ប្តូរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលនៅក្នុងខេត្តសៀមរាប ប្រមាណជាជិត២០នាក់ផងដែរ។
ជុំវិញករណីនេះដែរមហាមានសង្ឃឹមថា អធិការនគរបាលក្រុងសៀមរាបថ្មី ព្រមទាំងនគរបាលជាង១០នាក់ខាងលើនឹងបំពេញការងារប្រកបដោយតម្លាភាព និងអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានឲ្យល្អប្រសើរនិងជាពិសេសអាចពង្រឹងសាមគ្គីផ្ទៃក្នុងបានល្អចៀសវាងបែកបាក់គ្នានាំឲ្យការងារចុះថយ៕ដោយ៖សៀមរាបថែមស៍