Saturday, November 2, 2024
Header Banner

លោកស្រី អ៊ឹង កន្ថាផាវី រងការរិះគន់ថា បានបិទផ្លូវសាធារណៈធ្វើឲ្យលរដ្ឋភូមិមណ្ឌល៣ក្តៅក្រហាយជាង១០ឆ្នាំ

***សូមកុំធ្វើឲ្យរាស្ត្រស្រង់ទឹកភ្នេក***

សៀមរាប៖លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី រងការរិះគន់ពីសំនាក់អ្នកភូមិមណ្ឌល៣ ថា បានទិញដី បិទផ្លូវ ធ្វើឲ្យពួកគាត់ក្តៅក្រហាយជាង១០ឆ្នាំ មកហើយ។ចំណែកអាជ្ញាធរមូលដ្ឋានហាក់នៅរុញដាក់គ្នា នៅពេលដែលលឺសូរថា ជាអ្នកធំមានអំណាច។ តំណាងពលរដ្ឋក្នុងភូមិមណ្ឌល៣ ជិត៥០គ្រួសារ គឺអ្នកស្រី ហ៊ុន ម៉ាលីន បានរៀបរាប់នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះថា កាលពីមុនផ្លូវនេះជាផ្លូវបុរាណ ដែលប្រជាពលរដ្ឋនៅក្នុងភូមិមណ្ឌល៣ ប្រមាណជាង២០០គ្រួសារបានដើរឆ្លងកាត់ផ្លូវមួយនេះ តាំងពីដើមមកដល់ឆ្នាំ២០០៥ ទើបមានឈ្មោះ អ៊ឹង គៀត ដែល ត្រូវជាឪពុករបស់លោកស្រី អ៊ឹង កន្ថាផាវី ក្រសួងកិច្ចនារីបានទិញដី នេះទុកសម្រាប់ធ្វើផ្ទះ។ ប៉ុន្តែត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី មកបិទផ្លូវនេះមិនឲ្យពលរដ្ឋចេញចូលតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។តំណាងពលរដ្ឋបានរៀបរាប់បន្តថា កាលពីឆ្នាំ២០១៧ ពួកគាត់បានទៅដល់មុខសាលាខេត្ត តវ៉ាម្តងហើយ តាំងពីជំនាន់លោក ឃឹម ប៊ុនសុង អតីត អភិបាលខេត្តមុនរហូតមកដល់ឆ្នាំ២០១៨ មានឃើញខាងអាជ្ញាធរខេត្ត មកជួយដោះស្រាយម្តង ដែរ ប៉ុន្តែ គ្មានបានលទ្ធផល អ្វីទាល់តែសោះ រហូតដល់បច្ចុប្បន្ន។ ទោះបីពួកគាត់នាំគ្នាស្រែកយ៉ាងណាក៏ដោយ ក៏ គ្មានឃើញខាងអាជ្ញាធរណាម្នាក់ចេញមុខជួយដោះស្រាយឲ្យពួកគាត់ទេ។តំណាងពលរដ្ឋបានរៀបរាប់បន្ថែមទៀតថា ចំពោះឯកសារពួកគាត់មានទាំងអស់ តាំងពីមូលដ្ឋានរហូតដល់អាជ្ញាធរខេត្ត ព្រមទាំងខាងសូរិយោដីខេត្ត ចេញគំនូសប្លង់ឲ្យរុះរើប៉ុន្តែ លោកស្រី អាងអំណាច និងអាង ថ្នាក់លើ នោះ នៅមិនព្រមបើកផ្លូវឲ្យពួកគាត់ចេញចូលដដែរ។លោកស្រីបន្តថា ប្រសិនបើមានការអ្វីកើតឡើង ដូចជាករណីភ្លើងឆេះផ្ទះ ឡានទឹកក៏ចូលមិនបានដែរ សូម្បីតែឡានដឹកសម្រាមចូលដឹករាល់ដងក៏ពិបាកក្នុងការចេញចូលផងដែរ។ដូច្នេះពួកគាត់សំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយពួកគាត់ផងព្រោះផ្លូវមួយខ្សែនេះ ពួកគាត់មានទុក្ខលំបាកជាង១០ឆ្នាំមកហើយ។ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ឆ្នាំ២០២០នេះថា ចំពោះដីនៅម្តុំភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលប្រជាពលរដ្ឋជាង៥០គ្រួសារនាំគ្នាធ្វើការតវ៉ាទាមទារសុំបើកផ្លូវនោះ លោក មិនបានដឹងច្បាស់នៅឡើយទេ ព្រោះរឿងវាច្រើនពេក លោកចំមិនបានអស់នោះទេ ហើយករណីនេះលោកនឹងឆែកមើលឯកសារសិន។ ចំណែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលនៅវេលាម៉ោង១០និង៣៦នាទីព្រឹក ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ។ ពាក់ព័ន្ធនឹងករណីនេះដែរ ពលរដ្ឋក្នុងក្រុងសៀមរាប មានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្តនឹងអាចជួយដោះស្រាយកង្វល់របស់ពលរដ្ឋ។ជុំវិញករណីបិទផ្លូវសាធារណៈនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានទេនារសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម