Saturday, November 2, 2024
Header Banner

ខ្ចីម៉ូតូនិងទូរស័ព្ទ អ្នកលក់ចាបហួយប្រាប់ថាទៅដកលុយ បែជាយកទៅបាត់លុះត្រលប់មកវិញត្រូវសមត្ថកិច្ចខ្លួន

សៀមរាប៖លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលផ្នេកព្រហ្មទណ្ឌក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វណ្ណនូ ហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរសព្ទ័) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកបន្តថា ករណីនេះ បានកើតឡើងតាំងពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ដោយសារជនសង្ស័យឈ្មោះ កែវ វណ្ណនូហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ បានមកលេងផ្ទះ ជនរងគ្រោះឈ្មោះ ស៊ឹម សឿម ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិវាល សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប បានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាវេវ សេ១១០ ពណ៌ ខ្មៅ លេខតួ និងម៉ាស៊ីនមិនចាំ ពាក់ផ្លាកលេខ សៀមរាប ១AD.៥៥០៣ មួយគ្រឿងនិងទូរសព្ទ័មួយគ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកយកលុយ ពេលជនរងគ្រោះព្រមឲ្យឈ្មោះ កែវ វណ្ណនូហៅសាក់ បានយកម៉ូតូជិះទៅលក់ឲ្យឈ្មោះសុខា បារាំងហៅសីយ ភេទប្រុសអាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃ២០០ដុល្លារ។លោកបន្តថា ពេលរូបគេចាយប្រាក់អស់ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ ទើបមកស្នាក់នៅផ្ទះឈ្មោះ សាន្ត គឹមសៀប ភេទប្រុស អាយុ១៥ឆ្នាំ ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។លុះដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៩,០០នាទីព្រឹក ជនរងគ្រោះឈ្មោះ ស៊ឹម សឿម បានរកឃើញឈ្មោះកែវ វណ្ណនូហៅសាក់ កំពុងស្នាក់ផ្ទះឈ្មោះសាន្ត គឹមសៀប បានរាយការណ៍ដល់កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើកានាំខ្លួនជនសង្ស័យមកសួរនាំ។ ក្រោយពីការសួនាំឈ្មោះកែវ វណ្ណនូហៅសាក់ បានសារភាពថាពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយយកម៉ូតូទៅលក់ឲ្យឈ្មោះ សុខា បារាំ ហៅសីយ ពិតប្រាកដមែន។ ចំណែកទូរស័ព្ទដៃ គឺរូបគេបានឲ្យទៅមិត្តភក្តិរបស់គេឈ្មោះ នួន ប៊ុនតេពីន ភេទប្រុស អាយុប្រហែ២៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានគេចខ្លួនបាត់។បន្ទាប់ពីសួរនាំរួចរាល់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះ កែវ វណ្ណនូ លទ្ធផលវិជ្ជមាន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សៀមរាប​ ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម