Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប្រទេសប្រេស៊ីលយល់ព្រមនាំចូលវ៉ាក់សាំងកូវីដពីប្រទេសចិនហើយ

អន្តរជាតិ៖នៅទីបំផុត ប្រទេសប្រេស៊ីលបានអនុញ្ញាតការនាំចូលវ៉ាក់សាំងកូវីដពីប្រទេសចិនដែលការយល់ព្រមនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី Jair Bolsonaro ទទូចថា លោកនឹងមិនអនុញ្ញាតឲ្យមានការនាំថ្នាំមកពីប្រទេសអាស៊ីមួយនេះឡើយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា វិទ្យាស្ថាន Butantan របស់រដ្ឋ Sao Paulo អាចនាំចូលវ៉ាក់សាំង CoronaVac ចំនួន៦លានដូសដែលក្រុមហ៊ុន Sinovac របស់ចិនកំពុងអភិវឌ្ឍ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះបាននិយាយថា វ៉ាក់សាំងដែលមានសក្តានុពលនេះមិនអាចចាក់ឲ្យប្រជាជនប្រេស៊ីលបានទេព្រោះវាមិនទាន់ត្រូវបានអនុម័តនៅក្នុងស្រុក។ កាលពីដើមសប្តាហ៍នេះ លោក Bolsonaro បានបង្កឲ្យមានការភ័ន្តច្រឡំនៅពេលដែលលោកបានបដិសេធជាសាធារណៈចំពោះការចាក់វ៉ាក់សាំង CoronaVac ដោយនិយាយថា ប្រជាជនប្រេស៊ីលនឹងមិនត្រូវបានប្រើជាសត្វជ្រូកនោះទេ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា រដ្ឋមន្ត្រីសុខាភិបាលរបស់លោកឈ្មោះ Eduardo Pazuello បានយល់ព្រមទិញវ៉ាក់សាំង CoronaVac ដែលផលិតក្នុងស្រុកដោយវិទ្យាស្ថាន Butantan។ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro នៅថ្ងៃទី២១ខែតុលា លេខាធិការប្រតិបត្តិនៃក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា មានការយល់ច្រឡំ។ លោក Antonio Elcio Franco បាននិយាយថា “មិនមានបំណងទិញវ៉ាក់សាំងពីប្រទេសចិនទេ។ នឹងមានតែវ៉ាក់សាំងប្រេស៊ីលដែលផលិតដោយវិទ្យាស្ថាន Butantan ប៉ុណ្ណោះ”។ វិមានប្រធានាធិបតីប្រេស៊ីលមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីការអនុញ្ញាតរបស់ Anvisa ចំពោះវ៉ាក់សាំងដែលនាំចូលទេ។ លោក Bolsonaro បានសម្តែងការមិនទុកចិត្តចំពោះប្រទេសចិនជាពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨បើទោះបីជាគាត់បានបន្ទន់វោហាសាស្រ្តរបស់គាត់នៅពេលឡើងកាន់តំណែងក៏ដោយ។ទោះជាយ៉ាងនេះក្តីគេនៅទន្ទឹងរង់ចាំមើលថា តើ ប្រទេសប្រេស៊ីលយល់ព្រមនាំចូលវ៉ាក់សាំងកូវីដពីប្រទេសចិន បានដែរឬទេ៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម