Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឧក្រិដ្ឋជនគ្រឿងញៀនដឹកតាមម៉ូតូឆ្លងដែនចូលមកទឹកដីកម្ពុជាត្រូវសមត្ថកិច្ចចាប់បាន៤២កញ្ចប់ធំដែលមានប្រមាណ៤២គីឡូក្រាម

ស្ទឹងត្រែង៖ករណីជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។ សមត្ថកិច្ចបានដឹងថា ករណីបង្រ្កាបគ្រឿងញៀននេះ កម្លាំងយោធានិងកម្លាំងអាវុធហត្ថខេត្ត បានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវជាយូរមកហើយដោយសារចំណុចខាងលើនោះ ក្រុមឧក្រិដ្ធជនតែងតែធ្វើសកម្មភាពយកគ្រឿងញៀនឆ្លងដែន ខណៈដែលកំពុងល្បាត ក្រុមឧក្រិដ្ឋជនបានជិះម៉ូតូឌុបគ្រឿងញៀនចំនួនពីរការ៉ុងឆ្លងដែនចូលមកទឹកដីកម្ពុជា។សមត្ថកិច្ចបន្តទៀតថា បន្ទាប់មកកម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងត្រៀមធ្វើការបង្ក្រាបតែឧក្រិដ្ធជនគ្រឿងញៀនហាក់បីដូចជាដឹងខ្លួនបានដួលម៉ូតូហើយរត់គេចចូលទៅក្នុងទឹកដីប្រទេសឡាវវិញបាត់ស្រម៉ោល ។ដោយបន្សល់ទុកតែមធ្យោបាយដឹកជញ្ជូនរួមនិងវត្ថុតាងគ្រឿងញៀនចំនួនពីរការ៉ុង និងបានធ្វើការរឹបអូសដឹកជញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីត្រួតពិនិត្យ។ក្រោយការត្រួតពិនិត្យសមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៤២បញ្ចប់ ក្នុងមួយកញ្ចប់ថ្លឹងឃើញខ្លះលើសមួយគីឡូនិងខ្លះទៀតស្ទើរមួយគីឡូបើតាមការប៉ាន់ស្មានគ្រឿងញៀនទាំង ៤២កញ្ចប់អាចមានទម្ងន់ប្រមាណ ៤២ គីឡូក្រាម។ គ្រឿងញៀនបានធ្វើតេស្តបឋមចំពោះមុខព្រះរាជអាជ្ញារងលោកវង្ស សាវ៉ាតឯការអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថាពិតជាមានសារធាតុញៀន កម្រិតមធ្យម។ បច្ចុប្បន្នគ្រឿងញៀនត្រូវបានធ្វើការវេចខ្ចប់ដើម្បីបញ្ជូនទៅកាន់អាជ្ញាធរជាតិត្រួតពិនិត្យមើលធ្វើតេស្តបន្តបញ្ជាក់ តើគ្រឿងញៀននោះមានសារធាតុញៀនពិតប្រាកដ 100% មែនដែរឬទេ។ចំណែកក្រុមឧក្រិដ្ឋជនដែលធ្វើការដឹកជញ្ជូនគ្រឿងញៀន សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្តដើម្បីរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម