Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ម៉ូតូប៉ះឡានបណ្តាលឲ្យ មន្ត្រីស៊ីម៉ាក់ម្នាក់បានស្លាប់ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់

សៀមរាប៖អ្នកបើកបរទាំងសងខាងបានប្រើប្រាស់ល្បឿនលឿនហួសកំណត់ ទើបបណ្តាលឲ្យ មន្ត្រីស៊ីម៉ាក់ម្នាក់បានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង២០នាទីថ្ងៃទី២៥ខែតុលាឆ្នាំ២០២០លើផ្លូវជាតិលេខ ៦ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។

លោកវរសេនីយ៍ឯក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីនេះកើតឡើងដោយសារ អ្នកបើកបរទាំងសងខាងបានប្រើប្រាស់ល្បឿនលឿនហួសកំណត់។លោកបន្តថា គ្រោះថ្នាក់ចរាចរនេះ មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ០១១ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1K. 8441 បើកបរដោយឈ្មោះស៊ា គឹមសៀង ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក់ រងបួសធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយឌុបឈ្មោះ សុខ កក្ដដា (រងរបួសធ្ងន់) ភេទប្រុសអាយុ២៥ ឆ្នាំសញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក់ស្រុកប្រាសាទបាគង។ បើកបរមានទិសដៅ ពីលិចទៅកើត បុកជាមួយរថយន្ដម៉ាកFORLAND ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ3C.0435 បើកបរដោយជន មិនស្គាល់ អត្ដសញ្ញាណ មានទិសដៅពីកើត ទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់។លោកបញ្ជាក់ថា គ្រោះថ្នាក់ចរាណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង កំពុងរៀបចំសំណុំរឿងនេះទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម