Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង មកដល់ខេត្តសៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ កំពុងសិក្សា ដើម្បីរៀបចំធ្វើការសាងសង់

សៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំសាលាខេត្ត បានបើកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (វ.ហ.ប.ស.ព) លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION។កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹករបស់លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលស្រុកពួក រដ្ឋបាលស្រុកក្រឡាញ់ មន្ទីរបរិស្ថានខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរផែនការខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត អង្គភាពកំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងអ្នកពាក់ព័ន្ធ។ បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖ ១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND DRIDGE CORPORATION។ ២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។ ៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROAD AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម