Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ខ្លាំងប៉ះខ្លាំងហើយពេលនេះ…ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធទៅឲ្យកោះតៃវ៉ាន់

អន្តរជាតិ៖យោងតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ ទី២៦ ខែតុលា នេះថា ប្រទេសចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហរដ្ឋអាមេរិកដែលចូលរួមក្នុងការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់ ។ អ្នកនាំពាក្យលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីចិនថា ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing Defence និងក្រុមហ៊ុន Raytheon នឹងត្រូវបានដាក់ទណ្ឌកម្ម ។ ការដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធទំនើបៗក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ។បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឲ្យដឹងថា ការលក់នេះរួមមានរថយន្តដឹកគ្រាប់មីស៊ីលរបស់ក្រុមហ៊ុន Lockheed Martin ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត (HIMARS) ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយក្រុមហ៊ុន Boeing និងឧបករណ៍ចាប់សញ្ញាធ្វើទំនើបកម្មសម្រាប់យន្ដហោះចម្បាំង F-16 របស់តៃវ៉ាន់ ផងដែរ៕by sr.time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម