Monday, May 6, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖ផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀល ថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។ ក្នុងនោះអំណោយរួមមាន៖អង្ករចំនួន ០៥តោន ,ថវិកាចំនួន ១០លានរៀល។នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ និងកងកម្លាំងអន្តរាគមន៍ សរុបចំនួន ២០០នាក់ផងដែរ ។ជំនួសមុខឲ្យនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះដល់កងកម្លាំងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផងដែរ៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម