Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ផ្លូវ​៣៨​ខ្សែ​ នៅ​ក្រុង​សៀមរាប​ គ្រោង​នឹងសម្ពោធ​បើក​ការដ្ឋាន​សាងសង់​ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន

ភ្នំពេញ ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប គ្រោង​នឹងសម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរនៅក្នុងកិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នាទីស្ដីការក្រសួង ដើម្បី​ពិភាក្សា​ឲ្យ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​តម្រូវការ គោលជំហរ និង​គោលការណ៍ នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឲ្យមាន​គុណភាព​រឹងមាំ ក៏ដូចជា​នីតិវិធី​នៃ​ការផ្គត់ផ្គង់ ការ​ទូទាត់​ថ្លៃ សម្ភារ និង​ការជ្រើសរើស​សម្ភារ​សាងសង់​ប្រកបដោយ​ស្តង់ដារ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ នឹងត្រូវ​សាងសង់ ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ បែង​ចែកជា​កំណាត់ៗ ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​ កៅស៊ូ​សមស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោត​ជា​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព និង​បញ្ចប់​គម្រោង​បាន​ទាន់​ពេល​វេលា​តាម​ការ​គ្រោងទុក។ ដើម្បី​ទទួលបាន​ផ្លូវ​មានគុណ​ភាពស្រប​តាម​ស្តង់ដារ​បច្ចេកទេស និង បញ្ចប់​គម្រោង​តាម​ការគ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ​ក៏ដូចជា​ឯកជន​ក្តី ត្រូវ​សហការគ្នា​ឲ្យបាន ជិតស្និទ្ធ​ក្នុងទិសដៅ​តែមួយ ពោលគឺ​៖ សាងសង់​ផ្លូវ​ឱ្យមាន​ប្រសិទ្ធភាព​និង​គុណភាព​រឹងមាំ និង​បញ្ចប់ គម្រោង​តាម​ផែនការ ដោយ​ប្រើប្រាស់​សម្ភារ​មាន​ស្តង់ដារ និង​ការផ្គត់ផ្គង់​សម្ភារ​បាន​ទាន់​តម្រូវការ​ផងដែរ​៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម