Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទីបំផុតកូនអកតញ្ញូ វាយឪពុករហូតដល់ស្លាប់ត្រូវនគរបាលស្រុកស្រីស្នំ ចាប់ខ្លួនបានហើយ!

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០នេះថា កម្លាំងសមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនបង្កើត បានវាយឪពុក២ដំបងឈើជ្រុង បណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកបន្តថា នគរបាលស្រុកស្រីស្នំបានសហការគ្នា ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធឿន ធីន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិល្វាឃុំមោងស្រុកស្រីស្នំខេត្តសៀមរា បពីបទ ឃាតកម្ម ប្រព្រឹត្តនៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបន្តថា ហេតុការណ៍វាយនេះកើតឡើងកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ វេលាម៉ង៩ និង៣០នាទី ជនរងគ្រោះ ឈ្មោះ ថូ ធឿ ភេទប្រុសអាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើត របស់ជនសង្ស័យមាន មុខរបរ កសិករ នៅភូមិកើតហេតុខាងលើ បណ្តាលឲ្យជនរងគ្រោះស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។សាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅឯភូមិកំណើតវិញ។លោកបន្ថែមថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុ ខាងលើ ជនសង្ស័យបានខឹងឪពុកស្តីឲ្យថា ម្តេចក៏ដេកយូរម្ល៉េះ ជនសង្ស័យឮក៏ស្ទុះទៅយកដំបងឈើជ្រុងទៅវាយ ឪពុកពីក្រោយ ចំនួន២ដំបង សន្លប់នៅនិងកន្លែងកើតហេតុ ។ជនរងគ្រោះបានដឹកទៅមណ្ឌលសុខភាពមោងឃុំមោងស្រុកស្រីស្នំ ខេត្តសៀមរាប ហើយក៏បញ្ជូនបន្តទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប រហូតដល់វេលាម៉ោង ១០ និង ៣០នាទី ទើបដាច់ខ្យល់ស្លាប់។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនបាត់។លោកបន្តថា ក្រោយមក សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ខែតុលាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍រដ្ឋបាលមោង បានដឹកនាំប្រជាការពារ និងសហការ កងរាជអាវុធហត្ថ ស្រុក រុករកបានជួបជនសង្ស័យ នៅត្រង់ចំណុចខាងកើតភូមិកើតហេតុចម្ងាយ ១០០០ម៉ែត្រ ហើយបានឃាត់ខ្លួននៅវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី៣០នេះតែម្តង។ លោកបន្ថែមថា ផ្អែកតាមចម្លើយ សារភាពថា របស់ជនសង្ស័យឈ្មោះ ធឿ ធីន ថាខ្លួន បានវាយឪពុកបង្កើតឈ្មោះ ថូ ធឿន ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងនេះចាត់ការតាមផ្លូវច្បាប់៕ដោយ​៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម