Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ថ្ងៃបុណ្យអុំទូក២ថ្ងៃនៅខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ ជាង១៤ ម៉ឺននាក់

សៀមរាប៖បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ ដែលបានមកទស្សនា តាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឳកាសថ្ងៃសម្រាកបុណ្យអុំទូកអកអំបុកសំពះព្រះខែ នាឆ្នាំ២០២០នេះមានចំនួនប្រមាណជា១៤ ម៉ឺននាក់។

របាយការណ៍ បានឲ្យដឹងទៀតថា ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០នេះ ទោះបីនៅខេ ខេត្តសៀមរាប មិនបានប្រារព្ធធ្វើពិធីបុណ្យអុំទូកក៏ពិតមែន តែខេត្តប្រវត្តិសាស្ត្រមួយនេះ សម្បូរទៅ ដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិភ្នំគូលែន ក្យាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបានជាច្រើនកន្លែង នៅរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានធ្វើការទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ជាច្រើនផងដែរ។របាយការណ៍បញ្ជាក់ថា នៅក្នុងថ្ងៃឈប់សម្រាក់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០ ២០នេះ ខេត្តសៀមរាបទទួលភ្ញៀវទេស ចរ ដែលមកពីខេត្ត ក្រុង ស្រុក មានចំនួនសរុប ១៤.៧០៧១នាក់ ក្នុងនោះភ្ញៀវទេចរបរទេស ចំនួន ១០៧១នាក់ បានថយ ចុះ៩៣,៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ មានចំនួន១៦ពាន់១៣៨នាក់ ។ ចំពោះភ្ញៀវជាតិ មានប្រមាណ ចំនួន ១៤៦០០០នាក់។ ក្នុងនោះចូលទស្សនាអង្គរ ៧៤០០០នាក់ ព្រមទាំងនៅតាមតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប មាន ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ សហគមន៍ត្រាវកុដិ ,សហគមន៍បឹងឈូកបន្ទាយស្រី និង រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម ។ ការរៀបចំឲ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្តសៀមរាប ផងដែរ ។ ជាការពិត ដោយសារតែវិបត្តិកូវីដ-១៩ ក្រៅពីប្រាសាទ បានធ្វើឲ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឲ្យងាកមករកការកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ- ទេសចរណ៍ និង តំបន់ធម្មជាតិនានា និងកីឡាជិះកង់ទេសចរ ដែលនាំឲ្យវិស័យទេស ចរណ៍ជនបទ ជាដើម៕សៀមរាប​ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម