Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មោទនភាពជាតិណាស់ដែលក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នាពិតជាមានមោទនភាពជាតិណាស់ដែល ក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយបានបញ្ជាក់ថា “ក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ” ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា “ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាបានបញ្ចូនកងថែរក្សាសន្តិភាពចំនួន៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន៤១៩ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម៕ស រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម