Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្តម៉ាកហ្វតរបស់ក្រុមហ៊ុនឡាវីតា បើកលឿនទៅបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់នៅស្រុកបាគង

សៀមរាប៖រថយន្តម៉ាកហ្វតរបស់ក្រុមហ៊ុនឡាវីតា បើើកបរលឿនទៅបុកម៉ូតូក្នុងទិសដៅច្រាស់គ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ អធិការនគរបាលស្រុកប្រាសាទបាគង គឺលោកវរសេនីយ៍ឯក លឹម សម្បត្ដិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ដនិងម៉ូតូច្រាសទិសគ្នាមានរថយន្ដមួយគ្រឿងម៉ាកហ្វត ពណ៌ទឹកប្រាក់ពាក់ផ្លាលេខ ភ្នំពេញ 2Y.07 51 របស់ក្រុមហ៊ុន ឡាវីតា បើកបរដោយជនឈ្មោះ មិនស្គាល់អត្តសញ្ញាណ បានបើកបរមានទិសដៅពីលិចទៅកើតបុកនិងម៉ូតូមួយគ្រឿងម៉ាកអឹមស្លាសសេ១៥០ ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1S. 5964 បើកបរដោយឈ្មោះ ហេង វិសុទ្ធ ភេទប្រុសអាយុ ៣៣ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិ បឹងធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប បើកបរមានទិសដៅពីកើតទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើកបរ រថយន្ដចុះ រត់គេចខ្លួនបាត់ទៅ។ លោកបន្តថា ចំណែកអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ បានប្រគល់ឲ្យទៅក្រុមគ្រូសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះ រថយន្ដនិងម៉ូតូខូចខាតអស់មួយចំនួនធំបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាគងដើម្បីបង្ករសំណុំរឿងដោះស្រាយទៅតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា ករណីនេះកើតឡើងដោយសារមូលហេតុអ្នកបើកបរ រថយន្ដ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ស​.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម