Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តឧត្តរមានជ័យឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង១៤នាក់

ឧត្តរមានជ័យ ៖កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានដីការពី ឯកឧត្តម តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងចាប់ឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ និងវត្ថុតាងមួយចំនួន។

ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៧ និង០០នាទីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោកឧត្តមសេនីយ៍ ហួត​សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានដីការពី ឯកឧត្តម តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងចាប់ឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ និងវត្ថុតាងមួយចំនួន។លោកឧត្តមសេនីយ៍បន្តថា ៖ បើតាមរបាយការណ៍​ បានបង្ហាញថា ជនសង្ស័យរួមមាន ៖ ១- សូត្រ សឿម ភេទប្រុស អាយុ ៤០ឆ្នាំ ។ ២- ជា ស៊ីថា ភេទប្រុស អាយុ ៤៧ ឆ្នាំ ។ ៣- បូ ណរី ភេទប្រុស អាយុ៥១​ឆ្នាំ ។ ៤- សៀ សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ ។ ៥- លុច តឿ ភេទប្រុស អាយុ ៥២ឆ្នាំ ។ ៦-គាន សេងហា ភេទប្រុស អាយុ ៣៣ឆ្នាំ ។ ៧-ហ៊ូន ណាគ្រឿនភេទប្រុស អាយុ៣៣ឆ្នាំ ។ ៨- ប៉ុក ណាគ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ ។ ៩- ពិវ ឆេង ភេទប្រុស អាយុ ៤៨ឆ្នាំ ។ ១០- សឿន សូត្រ ភេទប្រុស អាយុ ៦១ឆ្នាំ ។ ១១- ថាង ចន្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ ។ ១២- ញ៉ែម ហឿប ភេទប្រុស អាយុ ៥៨ឆ្នាំ ។ ១៣- តេង វណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ ។ ១៤- ឌឿ ស៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ វត្ថុតាងរួមមាន ៖ – មេអាប៉ោងចំនួន០៧ គ្រាប់ ។- ទូរស័ព្ទដៃចំនួន១១ គ្រឿង ។ម៉ូតូចំនួន ១៧ គ្រឿង ។រថយន្ត ០២ គ្រឿង ។ប្រាក់ខ្មែរចំនួន ២ លាន៧៨ ម៉ឺនរៀលគត់ ។ប្រាក់ដុល្លារចំនួន២១០ $ និងសម្ភារៈមួយចំនួនទៀត ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធី ៕ដោយ៖ឧត្តរ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម