Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អ្នកបានប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេស ប្រទេសហុងគ្រី មានចំនួន ៦២៨នាក់ ត្រូវបានតេស្តចេញលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩

ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ របស់លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់បានមកបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ហើយបាននិងកំពុងយកវត្ថុសំណាកអ្នកដែលបានប៉ះពាល់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតត្រឹមម៉ោង២៣និង០០នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាក់សរុបចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ហើយក្រសួងកំពុងបន្តការស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀតផងដែរ៕by reporter

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម