Monday, April 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឯកឧត្តម សុខ​ លូ បន្ត​​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពង់ធំ អាណត្តិ​ទី​ពីរ

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម សុខ លូ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ១ ជា​អភិបាល នៃគណៈអភិបាល​ខេត្ត​កំពង់ធំ សម្រាប់​អាណត្តិទីពីរ។ តាម​សេចក្តីត្រាស់​បង្គាប់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ ត្រូវ​ទទួល​បន្ទុកអនុវត្ត​ព្រះរាជក្រឹត្យ​នេះ។ ឯកឧត្តម សុខ លូ បាន​ទទួល​តំណែង​ជា​អភិបាលខេត្តកំពង់ធំនៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ ជំនួស លោក អ៊ុត សំអន ដែលត្រូវបានផ្លាស់ទៅ​ធ្វើការងារនៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃវិញ។នៅក្នុងអណត្តិគ្រប់គ្រងដោយឯកឧត្តម សុខ លូ ជា​អភិបាលខេត្តកំពង់ធំ គេសង្គេតឃើញថា មានការរីកចម្រើនគួរសម ហើយការគ្រប់គ្រងព្រៃឈើ បានគួរសមដែរ៕s.r time

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម