Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សោកស្តាយណាស់….ស្លាប់នគរបាល៣នាក់ករណីផ្ទុះអាវុធនៅវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖មន្រ្តីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នគរបាលដែលបានស្លាប់៣នាក់នេះ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការ។ លោកបន្តថា ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់នៅហ្នឹងកន្លែងតាមក្រោយតែម្តង។ លោកឧត្តសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ ហើយជនដៃដល់ធ្លាប់បានសុំទៅព្យាបាលជំងឺសសៃប្រសាទកាលពីពេលកន្លងទៅ មុនសុំមកបម្រើការងារវិញ។ប្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងចាត់ចែងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ឧត្តរ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម