Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រថយន្តម៉ាកសាំយ៉ុងបើកលឿនជ្រុលបុកម៉ូតូអូសចម្ងាយ១៥០០ម៉ែត្របណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសាំយ៉ុងបានបោះពួយក្នុងល្បឿនលឿនទៅបុកម៉ូតូពេញទំហឹងអូសចម្ងាយ១៥០០ម៉ែត្របណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ចំណុច ផ្លូវជាតិលេខ៦ ក្នុងភូមិស្ទឹងព្រះស្រុកឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក គឺលោកវរេសនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង1u.4315 បើកបរដោយឈ្មោះអែម សុវណ្ណភេទប្រុស អាយុ៦២ឆ្នាំភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរទិសដៅពីលិចទៅកើត ហើយបានរ៉េចង្កូតដួលទៅលើទ្រូងផ្លូវ ហើយពេលនោះមានរថយន្តសាំយុងព៌ណ បៃតងចាស់ពាក់ផ្លាកលេខសៀមរាប2C-3632 បើកបរដោយឈ្មោះឆែម ឃា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅទិសខាងកើតបានជាន់ឈ្មោះអែម សុវណ្ណ ហើយអូសអូសតាមពីក្រោមរថយន្តទៅទិសខាងកើតចម្ងាយប្រហែល១៥០០ម៉ែត្រទើបធ្លាក់ជនរងគ្រោះនៅលើផ្លូវជាតិលេខ រថយន្តបានបើកបន្តដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលពួកទើបឃាត់ទាំងរថយន្តនិងអ្នកបើកបរបាន។លោកបន្តថា ករណីនេះបណ្តាលមកពីអ្នកបើករថយន្តបានបើកបរក្នុងល្បឿនលឿន។ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។សាកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិនៅខេត្តប៉ៃលិនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នកបើកបរកំពុងសួរនាំ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖ស្រីម៉ៅ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម