Monday, May 13, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នាយករដ្ឋបាលក្រុងសៀមរាប ត្រូវបានតម្លើង ជាអភិបាលរង ស្រុកបន្ទាយស្រី

សៀមរាប៖នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សម្បត្តិ នាយករដ្ឋបាលក្រុងសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង ស្រុកបន្ទាយស្រី ដេលនៅក្នុងពិធីនោះផងដែរធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបចូលរួមផងដែរ។

លោក ហ៊ុន​ សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រី បានឡើងប្តេជ្ញាចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ថានឹងចូលរួមបំរើការងារជូន​ពលរដ្ឋនិងសង្គមជាតិប្រកបដោយតម្លាភាព ដើម្បីជួយធ្វើយ៉ាងណាឲ្យស្រុកបន្ទាយស្រី មានការរីកចម្រើន។

នៅក្នុងឳកាសនោះដែរ ឯកឧត្តម ង៉ាន់ ភិរុណ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ។ ដោយទៀតសោតស្រុកបន្ទាយស្រីទាំងមូល មានសក្តានុពលក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសិប្បកម្មទៀតផង។ឯកឧត្តម បន្តទៀតថា សមទ្ធិផល ដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន។ឯកឧត្តម បន្តទៀតថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាល កាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ត្រីក្នុងស្រុកបន្ទាយស្រីទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម ៖ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។បន្តខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយ ស្មោះត្រង់ និងស្មើភាព។ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការចុះបញ្ជីដាច់ដោយដុំ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការងារសំណង់ ការដោះស្រាយទំនាស់ដីធ្លី។ល ។ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឱ្យទទួលបានជោគជ័យ។ បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើគ្រញូង ពិសេសការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ ការប្រើប្រាស់ប្រភេទឈើនេះគ្រប់រូបភាព និងត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណបច្ចេកទេស លុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់គ្រប់រូបភាពក្នុងទឹកដីស្រុកបន្ទាយស្រី ទាំងមូល និងការយកកម្រៃមិនស្របច្បាប់ផ្សេងៗ។ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងចនាសម្ព័ន្ធរដ្ឋបាលស្រុក ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងខិតខំពង្រឹងការិយាល័យផែនការ និងគាំទ្រឃុំ ដើម្បីការិយាល័យនេះចាប់ផ្តើមទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបន្តយកចិត្តទុកដាក់សហការជាមួយទីចាត់ការនានា ចំណុះសាលាខេត្ត ដើម្បីធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ។តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕ដោយ៖ស្រីពេជ្រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម