ភ្នំពេញ៖យោងតាមផេកផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានឲ្យដឹងនៅរសៀលថ្ងៃទី០៧ខែវិច្ឆិកានេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់អ្នកដែលពាក់ព័ន្ធដំណើរទស្សនកិច្ច របស់ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីទាំងអស់ធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានបន្តថា រយៈពេល៤ថ្ងៃនៃការធ្វើចត្តាឡីស័កកន្លងមកនេះសម្តេចតេជោពុំមានឃើញសញ្ញាមួយខុសប្រក្រតីឡើយពោលគឺមានសភាពធម្មតាដូចពេលមុន។ ក្នុងនោះសម្តេចតេជោក៏បានបញ្ជាក់ថា ទោះយ៉ាងណានេះក្តីសម្តេចក៏ត្រូវតែបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។ ថ្ងៃទី០៩ខែវិច្ឆិកាខាងមុខនេះគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ហើយសម្តេចក៏សង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។ បើតាមផេកផ្លុវការរបស់សម្តេចតេជោ បានឲ្យដឹងទៀតថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់សម្តេចនិងភរិយាសម្តេច។ ក្នុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃកន្លងមកនេះទាំងសម្តេចនិងភរិយាពិសេសខ្លួនសម្តេចផ្ទាល់ ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុនថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល។ តែទោះយ៉ាងនេះក្តី សម្តេចត្រូវតែបន្តការធ្វើចត្តាឡីស័កនិងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។ ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ គ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលសម្តេចសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។ ឆ្លៀតឱកាសនេះ សម្តេចសូមអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្ត ឲ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលចូលរួមកង្វល់អំពីសុខភាពរបស់សម្តេចនិងជូនពរដល់សម្តេចនិងភរិយាសម្តេច ក៏ដូចជាមន្ត្រីរួមការងារជាមួយសម្តេច៕ដោយើស្រី កែវ
ផ្សាយពាណិជ្ជកម្ម
សម្តេចតេជោ បានអំពាវនាវដល់ អ្នកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច ប្រមាណ៩០០នាក់ ធ្វើចត្តាឡីស័ក
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
ព័ត៌មានស្រដៀងគ្នា