Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរស្រុកប្រាសាទបាគង ​សហការគ្នាជួសជុលផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់

សៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង​ បានបង្ហោះក្នុងផេកផ្លូវការរបស់លោកកាលពីព្រឹកថ្ងៃទី០៧ខែវិច្ឆិកានេះថា ការ​ងារអាទិភាព​ ក្រោយទឹកជំនន់បានស្រកអស់គឺ ការជួសជុលផ្លូវដែលរងការខូចខាត ដោយសារទឹកជំនន់ហូរច្រោះ រយៈពេលប្រមាណ៤ថ្ងៃកន្លងមកនេះ​ក្រោមការផ្តួចផ្តើមនិងយកចិត្តទុកដាក់ពីអាជ្ញាធរស្រុកប្រាសាទបាគង អាជ្ញាធរភូមិឃុំកន្ទ្រាំង និងដោយមានការនិមន្តចូលរួមពី ព្រះចៅអធិការវត្តគគី សប្បុរសជននានា បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន​ បងប្អូនប្រជាការពារ ផ្លូវ១ខ្សែទៀត​ ប្រវែងជិត​៥គីឡូម៉ែត្រ​ ស្ថិតនៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ត្រូវបានធ្វើការជួសជុល​ជាបណ្តោះអាសន្ន​ ដើម្បី​សម្រួលដល់​ការ​ធ្វើដំណើរ​ និងការ​ដឹកជញ្ជូន​កសិផល​ ជូន​បងប្អូនប្រជាពលរដ្ឋ ។ សូមអរគុណ​ ចំពោះការចូលរួម​ ដែលសកម្មភាពទាំងនេះ​ គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍មូលដ្ឋាន ដែលមិនអាចខ្វះបានឡើយ​ ៕ “អោយតែមានការចូលរួម​សាមគ្គី គឺយើងអាចធ្វើបាន​ អរគុណសន្តិភាព… !”

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម