Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរស្រុកប្រាសាទបាគង ចែកអំណោយមនុស្សធម៌ដល់ស្រ្តីមេម៉ាយ​ ចាស់ជរា​ ជនពិការ ដែលមានជីវភាពខ្វះខាតចំនួន៤០​គ្រួសារ​ និងបានប្រគល់កង់ចំនួន ១០​គ្រឿង​

សៀមរាប៖កាលពីថ្ងៃទី០៦ខែវិ្ឆិកាឆ្នាំ២០២០នេះ អាជ្ញាធរស្រុកប្រាសាទបាគង ដែលនាំដោយលោក សូរ ប្លាតុង អភិបាលស្រុកនសគណៈអភិបាលស្រុកប្រាសាទបាគង ជួបសាកសួរ​សុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ដល់ស្រ្តីមេម៉ាយ​ ចាស់ជរា​ ជនពិការ ដែលមានជីវភាពខ្វះខាតចំនួន៤០​គ្រួសារ​ និងបានប្រគល់កង់ចំនួន ១០​គ្រឿង​ ដល់​សិស្សានុសិស្ស ចំនួន១០នាក់ ដែលមានការខ្វះខាត​ សម្រាប់ជិះធ្វើដំណើរទៅ​ សិក្សារៀនសូត្រ នៅសាលាបឋមសិក្សាអារញ្ញរង្ស៊ី​ ក្នុង​ឃុំកណ្តែក ស្រុកប្រាសាទ​បាគង​ ខេត្ត​សៀមរាប។លោក​សូរ​ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ឲ្យដឹងថា លោកសូម​កោតសរសើរ​ដល់​ លោកស្រី ម៉ិល សុគង្គា មេឃុំកណ្តែក​ និងក្រុមប្រឹក្សា​ឃុំ ដែលបានយកចិត្តទុកដាក់​ គិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ ដែលជួបការលំបាក និងចេះប្រើប្រាស់មូលនិធិគាំទ្រផ្នែកសេវាសង្គម​ របស់ឃុំ ចំគោល​ដៅស្របពេលដែលយើងទាំងអស់គ្នា​ រួមគ្នាបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ​១៩។ ជាមួយគ្នានេះ​ លោកក៏បានសូមសំណូមពរ​ ដល់បងប្អូន​ប្រជាពលរដ្ឋ បន្តថែរក្សាសុខភាពឲ្យបានល្អ ខិតខំប្រកបមុខរបរបន្ថែម ជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើរអបាយមុខផ្សេងៗ ជាពិសេសត្រូវគោរពច្បាប់ចរាចររាល់ពេលធ្វើដំណើរតាមដងផ្លូវផងដែរ។ អំណោយដែលបានចែកជូនក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួ ទឹកត្រី ១យួរ ប្រេងឆា ១ដប ខ្ទឹម សរកន្លះគីឡូក្រាម ប៊ីចេង ១កញ្ចប់សាប៊ូដុះខ្លួន ១ដុំ និងថវិកា ៥ម៉ឺនរៀល៕ដោយ៖កញ្ញា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម