Wednesday, May 1, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រសួងសុខាភិបាល បានប្រកាសឲ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងដល់អ្នកដែលទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ការសម្រេចយកសណ្ឋាគារនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ឲ្យរៀបចំទីតាំងធ្វើចត្តាឡីស័កឲ្យបានសមរម្យសម្រាប់អ្នកដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលផ្ទុកជំងឺកូវីដ១៩ ជាពិសេសចំពោះអ្នកដែលមិនមានលទ្ធភាពក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯង។ គួររម្លឹកថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ទើបបានរកឃើញអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩ ពីរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ក្នុងនាមនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានម៉ត់ចត់ ហើយរួមគ្នាជម្នះឧបស័គចំពោះកម្ពុជានាពេលនេះឲ្យបានគ្រប់ៗគ្នា៕ដោយ៖ស្រីកែវ

សូមអានសេចក្តីប្រកាសនៅខាងក្រោមដូចតទៅ៖

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម