Tuesday, April 30, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទៀតហើយគ្រឿងញៀន…ពុទ្ធោ!ឪពុកចុង អារកកូនបណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា

សៀមរាប៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទីទៀបភ្លឺ នៅបន្ទប់ផ្ទះជួលម្តុំខាងក្រោយសាលារៀនបន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជាឪពុកចុងបានយកកាំបិត បុ័ងតោ អារកកូនពីខាងក្រោយ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្សយ័ត្រូវជាឪពុកចុង)។ បើតាមការឲ្យដឹងពីស្ត្រីជាម្តាយរបស់ជនរងគ្រោះឈ្មោះ ឌឿ សុផា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា ខណៈពេលដែលកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមើល ក៏ឃើញប្តីកំពុងកាន់កាំបិតអារកកូនដែលដេកផ្កាប់មុខនៅលើគ្រែ ហើយក៏ស្រែកឲ្យគេជួយ និងយកកូនទៅពេទ្យ។ចំណែកឯជនសង្ស័យបានជិះកង់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ ហើយធ្វើតេស្តរកសារធាតុញៀនគឺវិជ្ជមាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖កញ្ញា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម