Tuesday, May 21, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងសត្វគោបានចំនួន៩៨០ក្បាលនៅស្រុកសូទ្រនិគម

សៀមរាប៖ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋដែលប្រកបការចិញ្ចឹមសត្វគោក្របីនៅតាមបណ្តារស្រុកទាំងអស់ក្នុងខេត្តសៀមរាប ។គេសង្គេតឃើញថា មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបន្តចុះអប់រំ និងចាក់ថ្នាក់បង្ការជំងឺផ្សេងៗជូនដល់ប្រជាកសិករ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងឯកឧត្តម អភិបាលខេត្តសៀមរាប ព្រមទាំងលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ទើបការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ព្រមទាំងពេទ្យសត្វតាមភូមិ បានបន្តចុះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វគោ របស់ពលរដ្ឋនៅតាមភូមិមួយចំនួននៃឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប បានចំនួនសរុបចំនួន៩៨០ក្បាល ។ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិ កម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងគោ ក្របីគឺជាផ្នែកមួយនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដែលជាគោលនយោបាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តម្រូវឲ្យប្រជាពលរដ្ឋមិនថានៅខេត្តសៀមរាបនោះទេ គឺនៅទូទាំងប្រទេស យកគោ,ក្របី មកទទួលការរក្សាសុខភាពតាមរយៈការចាក់ថ្នាំការពារសុខភាព។លោកបន្តថា នៅថ្ងៃនេះក្រុមការងាររបស់ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដាក់កម្មវិធីជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលសត្វគោ ក្របីរបស់ពលរដ្ឋនៅក្នុងភូមិបេង, ភូមិសន្ទៃ, ភូមិវាលនិង ភូមិថ្លាត ក្នុងឃុំដានរុន ស្រុកសូទ្រនិគម នេះដើម្បីទទួលវ៉ាក់ការពារជំងឺឆ្លងដល់សត្វគោរបស់ពលរដ្ឋបានចំនួន៩៨០ក្បាល ។លោកបន្ថែមថា សម្រាប់វ៉ាក់ទាំងនេះគឺទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្នុង១ឆ្នាំ២ដង គឺឆមាសទី១និងឆមាសទី២។ប្រភេទវ៉ាក់សាំងដែលទទួលបាននោះគឺទី១សាទឹក គោ ក្របី ទី២វ៉ាក់សាំងបូសខ្យល់ ទី៣វ៉ាក់សាំងអ៊ុតក្តាម និងមានសម្ភារៈបរិក្ខាមួយចំនួនទៀត ហើយសម្ភារៈទាំងនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ តែងតែយកមកធ្វើការបែងចែកទៅដល់គ្រប់បណ្តាក្រុង/ស្រុកក្នុងខេត្តសៀមរាប ជាពិសេសជូនដល់ភ្នាក់ការពារសុខភាពសត្វ(ពេទ្យសត្វតាមភូមិ) ក្នុងខេត្តទាំងអស់ប្រមាណជាង៤០០នាក់។ក្នុងនោះដែរលោកបានសំណូមពរដែរថា បន្ទាប់ពីបងប្អូនពលរដ្ឋទទួលបានព័ត៌មាន ពីអាជ្ញាធរភូមិឃុំដែលបានផ្សព្វផ្សាយណាត់កម្មវិធីចាក់វ៉ាក់សាំងនេះ សូមបងប្អូន ប្រញាប់យកសាំងគោ ក្របី មកចាក់ឲ្យបានទាន់ពេលគ្រប់ៗគ្នាដើម្បីការពារផលប្រយោជន៍នៃការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានគង់វង់និងមានសុខភាពល្អ៕ដោយ៖កញ្ញា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម