Saturday, November 2, 2024
Header Banner

ម៉ាសក្រណាត់២លានដែលផ្តល់ដោយ សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នោះជាម៉ាសបោកទឹកប្រើវិញបាន!

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់អ្នកកាសែតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ម៉ាសចំនួន២លាន ដែលផ្តល់ជូនដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈក្រសួងសុខាភិបាល គឺជាម៉ាសបោកទឹកហាលស្ងួតប្រើប្រាស់ឡើងវិញបាន។ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានម៉ាស ឲ្យប្រើប្រាស់ម៉ាសក្រណាត់ទាំងនោះប្រកបដោយអត្ថប្រយោជន៍។ឯកឧត្តម បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាសភ្លាមៗ ដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរណ៍ ៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួលបានម៉ាសចំនួន២លាន ពីក្រសួងសុខាភិបាល៕ដោយ៖ស្រីកែវ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម