Saturday, November 2, 2024
Header Banner

ឆ្លងចរន្តអគ្គិសនីឆេះសាខាធនាគារ អេស៊ីលីដា ស្រុកថាឡាបរីវ៉ាត់ ផ្អើលទាំងព្រឹក

ខេត្ត​ស្ទឹង​ត្រែង៖សមត្ថកិច្ចបានឲ្យដឹងថា ធនាគារ​​ អេស៊ីលីដា សាខាស្រុកថាឡាបរិវ៉ាត់ ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ១២ ខែវិឆ្ឆិការឆ្នាំ ២០២០ វេលាម៉ោង​ ០៧​:១៥​ នាទី​ ស្ថិតភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​ ។

សមត្ថកិច្ចបានបន្តថា ករណីអគ្គិភ័យនេះ កើតឡើងក្នុងបន្ទប់ធានាជាអេស៊ីលីដាជាន់ទីមួយ អ្នកតំណាងឈ្មោះ​ ជា ពន្លឺ​ ភេទ​ ប្រុស អាយុ ៣៣​ ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​ ។ ចំពោះផលប៉ះពាល់បណ្ដាលឲ្យខូចខាតសម្ភារ:មួយចំនួន រួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន​ ០២​ គ្រឿង, កុំព្យូទ័រចំនួន ០៣​ គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១​ គ្រឿង, កង្ហារចំនួន ០៣​ គ្រឿង, តុជ័រចំនួន ០៣​ គ្រឿង, អំពូលវែងចំនួន ០៦​ អំពូល​ ។ សមត្ថកិច្ចបញ្ជាក់ថា ការអន្តរាគមន៍ជួយពន្លត់ភ្លើងដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន ០៦ បំពង់ និងរថយន្តពន្លត់អគ្គិភ័យផងដែរទើបអាចគ្រប់គ្រងស្ថានការបាន៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម