Saturday, November 2, 2024
Header Banner

យុវតីជនជាតិថៃម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ករណីប្រើប្រាស់សារធាតុញៀន និងឆ្លងដែនខុសច្បាប់

ខេត្តព្រះសីហនុ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅវេលាម៉ោង ១៣និង០០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយ លោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេសចំនួន ០១នាក់ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា ផងដែរ៕ដោយ៖ទល់ដែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម